**ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃភាពគំរាមកំហែង នៅក្នុងម៉ូឌុលទី១ នៃការវាយតម្លៃថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ**ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃភាពគំរាមកំហែង នៅក្នុងម៉ូឌុលទី១ នៃការវាយតម្លៃថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ**ក្រសួងព័ត៌មាន សហការជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ព្រឹត្ដិការណ៍បាល់ទាត់មិត្ដភាពសប្បុរសធម៌ នឹងធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ខាងមុខនេះ**នាយកដ្ឋានធារាសាស្ត្រកសិកម្ម រាយការណ៍ពីវឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តមួយចំនួន**ព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ឆ្នាំ**ស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រតិភូកម្ពុជា អញ្ជើញទស្សនកិច្ចទីក្រុង Zollikofen**អភិសន្តិបណ្ឌិត ស សុខា និងប្រតិភូកម្ពុជា អញ្ជើញចូលរួមពិធីបូកសរុបដំណើរទស្សនកិច្ចនៅប្រទេសស្វីស និងពិសាអាហារសាមគ្គី**អភិបាលខេត្តពោធិ៍សាត់ ស្នើដល់កម្លាំងដែលប្រចាំការ នៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសព្រៃឈើគ្រប់ប្រភេទ**សម្តេចតេជោ ប្រកាសច្រានចោលការបង្ហោះសាររបស់ សាពូន មីដាដា ដែលថា សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយលុយ៦,៧លានដុល្លារ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “តួនាទីរបស់អង្គការវិជ្ជាជីវៈនិយោជក ក្នុងការជួយសម្រួលដល់អន្តរកាលទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅកម្ពុជា”**កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកល ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និសីទរដ្ឋមន្ត្រីនៃអង្គការ OECD**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចទីក្រុង Zollikofen ប្រទេសស្វីស**ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតចិនកម្ពុជាថ្មីៗនេះ គឺនាំមកនូវផ្លែផ្កា និងផលប្រយោជនយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរ**ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដស្ដីពី ការលើកកម្ពស់ការគ្រប់គ្រង់រដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម**ឧត្តមសេនីយ៍ឯក ងួន ស្រេង ដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរដ្ឋបាលខេត្តបន្ទាយមានជ័យ**ប្រទះឃើញហ្វូងដំរីព្រៃអាស៉ីប្រមាណ២០ក្បាល បង្ហាញខ្លួននៅស្រុកកែវសីមា**សម្ដេចធិបតី លើកទឹកចិត្តនិងវាយតម្លៃខ្ពស់ ក្នុងកិច្ចការរៀបចំការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ ទាំងទ្វេភាគី និងពហុភាគី ដើម្បីផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យបានកាន់ច្រើនជាអតិបរមា**ឯកឧត្ដម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានចេញពីកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ

អូស្រ្តាលី គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

ភ្នំពេញ៖ ប្រទេសអូស្រ្តាលីបានបង្ហាញឆន្ទះមុះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសកម្ពុជា ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីបានគាំទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹងវិវិស័យសន្តិសុខនិងការពារជាតិ ជាដើម។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរដល់កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមប្រទេសជាច្រើន នៅលើសកលលោកវិញ។

ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគាំទ្រចំពោះលទ្ធផលពិភាក្សាការងាររវាង ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃរដ្ឋាភិបាលប្រទេសទាំងពីរ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរជាទំនាក់ទំនងដ៏ល្អ ប្រែក្លាយពីមិត្តភាពដ៏ជិតស្និទ្ធជាដៃគូយុទ្ធសាស្រ្ត ឈរលើសាមគ្គីភាព មិត្តភាព ការស្មោះត្រង់ និងការយោគយល់គ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ក៏ដូចជាការចូលរួមរក្សាការពារសុខសន្តិភាពក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា ក៏ស្នើដល់ប្រទេសអូស្រា្តលី ជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុងការបម្រើផលប្រយោជន៍ប្រជាជន ពលរដ្ឋ និងប្រទេសជាតិ ស្របតាមការរីកចម្រើនសម័យបច្ចេកវិទ្យា។ សម្តេច បានស្នើប្រទេសអូស្រ្តាលីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និងផ្តល់អាហារូបករណ៍ ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅសិក្សានៅប្រទេសអូស្រ្តាលី។

ឯកឧត្តម Justin Kevin Whyatt បានគាំទ្រការលើកឡើងរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងបានគូសបញ្ជាក់ថា មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ដែលរដ្ឋាភិបាលអូស្រ្តាលី តែងតែផ្តល់ជូនកម្ពុជា ជារៀងរាល់ឆ្នាំ។ ដូចគ្នានេះ អាហារូបករណ៍ឆ្នាំ២០២៥ នឹងប្រកាសជាផ្លូវការ នាពេលខាងមុខ ស្ថានទូតអូស្រ្តាលីប្រចាំនៅភ្នំពេញ នឹងរងចាំធ្វើកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។

ឯកឧត្តមបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អនៃរដ្ឋសភាប្រទេសទាំងពីរ ដែលបានគាំទ្រគ្នាទៅវិញទៅមក នៅតាមវេទិកាអន្តរសភានានា ក្នុងនោះថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាធ្លាប់អញ្ជើញទៅចូលរួមកិច្ចប្រជុំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រ្តាលី ហើយថ្នាក់ដឹកនាំសភាអូស្រ្តាលី ក៏ធ្លាប់បានមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលតែងតែជួយគាំទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ មានតំាងពីការស្វែងរកសន្តិភាព និងបានចូលរួមអភិវឌ្ឍនៅកម្ពុជាយ៉ាងសកម្ម នៅលើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៣ មក ៕

អត្ថបទដែលជាប់ទាក់ទង