**លោក Xi Jinping អំពាវនាវឱ្យទីក្រុង Chongqing សរសេរជំពូករបស់ខ្លួននៅក្នុងទំនើបកម្មរបស់ចិន**រដ្ឋសហភាពអឺរ៉ុបគាំទ្រផែនការសន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែន**នៅរសៀលនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២០០លានរៀល ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»**ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្ត របស់អគ្គាធិការដ្ឋាន**សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងកីឡាករក្រុមបាល់ទាត់តារាកម្ពុជា ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍**សហភាពអឺរ៉ុប សន្យាបន្តជួយកម្ពុជាលើការឆ្លើយតបទៅនឹងបញ្ហាសកលនៃការប្រែប្រួលអាកាសធាតុ**សម្តេច ឃួន សុដារី៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក**ជនជាតិអាមេរិកភាគច្រើនជឿថា វ៉ាស៊ីនតោនមានចិត្តសប្បុរសពេកចំពោះដៃគូបរទេស**លោក Macron ចង់​ឲ្យ​លោក von der Leyen ជំនួស​តំណែង**Soros បាន​បរិហារ​ជុំវិញ​គម្រោង​ទិញ​យក​ប្រព័ន្ធ​ផ្សព្វផ្សាយ**អាមេរិក​បាន​បញ្ជូន​មី​ស៊ី​ល ATACMS ជា​សម្ងាត់​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​​បាន​បញ្ជូន​មី​ស៊ី​ល ATACMS ជា​សម្ងាត់​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​**មន្ទីរប៉ង់តាហ្គោន រៀបរាប់លម្អិតអំពីការដឹកជញ្ជូនគ្រឿងបរិក្ខាយោធាដ៏ធំទៅកាន់អ៊ុយក្រែន**រដ្ឋសភា ប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន**ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃភាពគំរាមកំហែង នៅក្នុងម៉ូឌុលទី១ នៃការវាយតម្លៃថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ**ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃភាពគំរាមកំហែង នៅក្នុងម៉ូឌុលទី១ នៃការវាយតម្លៃថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ**ក្រសួងព័ត៌មាន សហការជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ព្រឹត្ដិការណ៍បាល់ទាត់មិត្ដភាពសប្បុរសធម៌ នឹងធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ខាងមុខនេះ**នាយកដ្ឋានធារាសាស្ត្រកសិកម្ម រាយការណ៍ពីវឌ្ឍនភាពការងារជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តមួយចំនួន**ព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ឆ្នាំ**ស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ

ឥណ្ឌូនេស៊ី​ ​ថាដំណោះស្រាយ​មី​យ៉ាន់​ម៉ា​ត្រូវការឆន្ទៈ​នយោបាយពី​គ្រប់​ភាគី

ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ដំណោះស្រាយមួយចំពោះវិបត្តិមីយ៉ាន់ម៉ា ដែលបានអូសបន្លាយដល់ឆ្នាំទី ៣ របស់ខ្លួន ត្រូវការឆន្ទៈនយោបាយ ពីគ្រប់ភាគីនៃជម្លោះ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ដែលបែកបាក់គ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងការទូត។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានបំផ្លិចបំផ្លាញដោយអំពើហិង្សាក្នុងរយៈពេលពីរឆ្នាំ ចាប់តាំងពីមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារ និងទទួលរងនូវករណីឧក្រិដ្ឋកម្មចំនួន ១៩ រាប់ចាប់ពីអំពើពុករលួយ រហូតដល់ការបំពានច្បាប់ Covid-១៩។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រាប់ព្រឹត្តិការណ៍ខួបមួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា យើងដឹងថាស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែពោរពេញដោយបញ្ហាប្រឈម។ យើងក៏ត្រូវតែដឹងថាស្ថានភាពនេះអាចដោះស្រាយបានលុះត្រាតែមានឆន្ទៈនយោបាយពីគ្រប់ភាគី។

មេដឹកនាំឥណ្ឌូណេស៊ីបានប្រាប់ឥស្សរជនបរទេសថា ប្លុកដែលមានសមាជិក ១០ ដែលរួមមានមីយ៉ាន់ម៉ា ត្រូវតែបន្តធ្វើការជាមួយគ្នាដើម្បីស្វែងរករបកគំហើញនៃវិបត្តិនេះ។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី ​បាន​បន្ត​ថា អាស៊ាន​ក្នុង​នាម​ជា​កប៉ាល់​ធំ​មួយ​ត្រូវ​តែ​ដើរ​ទៅ​មុខ។​ កប៉ាល់​ធំ​នេះ​ត្រូវ​តែ​បន្ត​ធ្វើ​ដំណើរ។

កប៉ាល់ដ៏ធំនេះមិនអាចលិចបានទេ ព្រោះនេះជាទំនួលខុសត្រូវរបស់យើងចំពោះមនុស្សរាប់រយលាននាក់នៅខាងក្នុង។

ឥណ្ឌូណេស៊ី​ជា​ប្រធាន​ប្លុក​អាស៊ាន​ឆ្នាំ​នេះ ហើយ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​ដឹកនាំ​នៅ​ខែ​កញ្ញា។ ទីក្រុងហ្សាការតាបានចូលរួមនៅក្នុងអ្វីដែលខ្លួនហៅថា ការទូតស្ងប់ស្ងាត់ ជាមួយរបបយោធាមីយ៉ាន់ម៉ា ក្នុងគោលបំណងនាំយកវាត្រឡប់ទៅតុចរចា។

លោក Joko Widodo បានឲ្យដឹងថាកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកដើម្បីដោះស្រាយវិបត្តិនឹងបន្តតាមបន្ទាត់នៃកិច្ចព្រមព្រៀងប្រាំចំណុចដែលបានព្រមព្រៀងជាមួយរបបយោធាមីយ៉ាន់ម៉ាកាលពីពីរឆ្នាំមុន។

ប៉ុន្តែរបបយោធាភាគច្រើនមិនអើពើនឹងកិច្ចព្រមព្រៀងនោះ ដែលមានគោលបំណងបញ្ចប់អំពើហិង្សា និងបន្តការចរចារវាងយោធា និងចលនាប្រឆាំងរដ្ឋប្រហារ។

អាស៊ានបានបែងចែកពីរបៀបចូលរួមជាមួយរបបយោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ហើយបានរារាំងវាពីកិច្ចប្រជុំកំពូលជុំវិញការខ្វះខាតសកម្មភាពលើកិច្ចព្រមព្រៀងប្រាំចំណុច។

ប្រទេសថៃបានដើរតាមផ្លូវដាច់ដោយឡែកមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដោយធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយរដ្ឋមន្ត្រីការបរទេសរបស់របបយោធា។

អ្នកការទូតកំពូលរបស់ទីក្រុងបាងកកក៏បានឲ្យដឹងកាលពីខែមុនថា លោកបានជួបជាមួយមេដឹកនាំលទ្ធិប្រជាធិបតេយ្យដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ហើយបានបញ្ជាក់ថា លោកស្រីមានសុខភាពល្អ។

ចាប់តាំងពីពេលនោះមក របបយោធាបានផ្តល់ការលើកលែងទោសមួយផ្នែកដល់ស្ត្រីអាយុ ៧៨ ឆ្នាំដោយកាត់បន្ថយការកាត់ទោសរបស់នាងរយៈពេល ៣៣ ឆ្នាំត្រឹម ៦ ឆ្នាំ។

ប្រភព៖ France 24

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

អត្ថបទដែលជាប់ទាក់ទង