**ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតអារ៉ាប់អេហ្ស៊ីប ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា អំពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ**តើការពន្យារបណ្ណបើកបរ ដែលហួសសុពលភាព មានការពិន័យដែរ ឬទេ?**ឯកឧត្តម សេង ទៀង ចុះពិនិត្យទីតាំងសាលាបឋមសិក្សាអន្លង់អក ដើម្បីសាងសង់អគារសិក្សានិងទីចាត់ការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**អគារសិក្សា ថ្នាក់សមាហរណកម្ម សម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ**ឯកឧត្តម គួច ចំរើន និងលោកជំទាវ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅស្រុកស្ទឹងហាវ**ផ្លូវបេតុងអាមេ ៤ខ្សែ នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឲ្យបើប្រាស់ជាផ្លូវការ**ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី ដឹកនាំកិច្ចប្រជុំណែនាំស្ដីពីការធ្វើបច្ចុប្បន្នភាព នៃការងារចុះធ្វើអធិការកិច្ចសន្ដិសុខសង្គម នៅតាមបណ្ដាសហគ្រាស គ្រឹះស្ថាន**ព្រះរាជពិធីសង្ឃទាន ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ ព្រះវស្សាគត់ នាបរិវេណវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ**អាមេរិកកំពុងប្រញាប់ប្រញាល់ក្នុងការបញ្ជូនសព្វាវុធទៅកាន់អ៊ុយក្រែន**ឯកឧត្តម ស៊ូ សុជាតិ៖ ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ ក៏កម្ពុជានៅតែបន្តត្រៀមខ្លួនធ្វើការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភារវកម្មនិងហិរញ្ញប្បទានដល់ការរីកសាភាយភាយអាវុធមហាប្រល័យជាថ្មីនាពេលខាងមុខ**សាកលវិទ្យាល័យជាតិមានជ័យ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នារៀបចំវេទិកាស្តីពី«គោលការណ៍ចិនតែមួយ»**នាយប្រតិបត្តិរបស់ក្រុមហ៊ុន TikTok ប្តេជ្ញាប្រឆាំងនឹងការហាមប្រាមរបស់អាមេរិក ជុំវិញការចោទប្រកាន់ពីទំនាក់ទំនងរបស់ចិន**បញ្ចប់ទស្សនកិច្ចនៅស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់**ឯកឧត្តម ឈិន ឃិនដារ៉េត ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែ ស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨**រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”**ប៉ូលិស​តួ​ក​គី​ឃាត់ខ្លួន​សមាជិក IS ចំនួន ១១​នាក់​​ដែលសង្ស័យថាជាក្រុមរដ្ឋឥស្លាម**ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែមេសា តំបន់មួយចំនួននិងរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី**ប្រទេសចិនចងក្រងបញ្ជីសារពើភណ្ឌប៉ាតង់ចំនួន ៩១៤,០០០**រុស្ស៊ី​បាន​វេតូ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ UN ​ស្តីពី​អាវុធ​ប្រល័យ​លោក​ក្នុង​លំហ​អាកាស

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន ផ្សព្វផ្សាយ​សភាព​ការណ៍​ថ្មី​ៗ​ និង​ប្រគល់​ភារកិច្ច​ជូន​កងកម្លាំង​ បន្តទៅ​បម្រើ​ប្រជាជន​ដែល​រងផលប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​ ក្នុង​ខេត្ត​កំពង់​ធំ​

ភ្នំពេញ៖ នៅ​ទីបញ្ជាការតំ​បន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ស្ថិត​នៅ​ភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ នៅ​​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២២​ បាន​បើកកិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាព​ការណ៍​ថ្មី​ៗ​ និង​ប្រគល់​ភារកិច្ច​ជូន​កងកម្លាំង​ចំណុះទីបញ្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ដើម្បី​បន្ត​សកម្មភាព​ទៅ​បម្រើ​ប្រជាជន​ដែល​កំពុង​រងផលប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ប្រកាស​ញាតិ​ថ្កោលទោស​ យ៉ាង​ដាច់​អហង្ការ​ របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ ទាំងអស់​ចំណុះ​បញ្ជា​ការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​ប្រឆាំង​ដាច់​ខាត​​នូវ​ត្រកូល​ជន​ក្បត់ជាតិ​៣​ ជំនាន់​ និង​ប្តេជ្ញា​ចិត្ត​កំចាត់ចោល​ជន​ជន​ក្បត់ជាតិ​សម​ រង្សី​ និង​បក្សពួក​ដែល​មាន​គោល​បំណង​ធ្វើ​បដិវត្ត​ពណ៌​ បំផុស​បំផុស​ បង្ក​ចលាចល​ក្នុង​សង្គម​ និង​មាន​ចេតនា​បំផ្លាញ​សន្តិភាព​ ស្ថេរភាព​សង្គម​ ដែល​យើង​រក​បាន​ដោយ​លំបាក​បំផុត​ ដូច្នេះ​យើង​ទាំង​អស់​គ្នា​សូម​ប្តេជ្ញា​ចិត្ត​ដាច់​ខាត ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​ ការពារ​ព្រះមហាក្សត្រ​ ការ​ពារ​រាជ​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើតចេញពីការបោះឆ្នោត​ និង​ការ​ពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​សុខសន្តិភាព​ជូន​ប្រជាជន​ ទោះបីជា​ក្នុង​តម្លៃ​ណាក៍ដោយ។

នៅ​ក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍​ទោ ​សោម​ ស៊ុន​ បាន​ប្រគល់​ភារកិច្ច​ជូន​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ទាំងអស់​ ត្រូវ​បន្ត​ទៅ​បម្រើ​ប្រជាជន​ ដែល​កំពុង​រងផលប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​ក្នុង​រយៈពេល​កន្លង​មក​នេះ ដោយ​ត្រូវ​ចាត់​តាំង​ប្រើប្រាស់កងកម្លាំង​ដឹកជញ្ជូន​គ្រឿងឧបភោគបរិភោ​គ​ ដែល​ប្រមុខរាជរដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន​ សែន​ ផ្តល់​ជូន​ ដោះស្រាយ​ការ​លំបាក​ចំពោះ​មុខ​ ហើយ​និង​បន្ត​ដឹកជញ្ជូន​រៀបចំ​ស្រូវ​ពូជ​ជូន​ប្រជាជន​ដើម្បី​បង្ករបង្កើងផល​ស្រូវ​នៅ​ក្នុង​រដូវ​ទឹក​សម្រកខាងមុខនេះ​ឲ្យ​ទាន់​ពេល​វេលា​ ៕

អត្ថបទដែលជាប់ទាក់ទង