ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ការងារហ្វឹកហ្វឺន និងជំនាញស៊ើបការណ៍ពិសេស នៅវរសេនាតូចស៊ើបការណ៍
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នាថ្ងសទី១ សីហា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារហ្វឹកហ្វឺន និងជំនាញស៊ើបការណ៍ពិសេស នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ ដោយមានការចូលរួមពីសំណាក់ នាយសេនាធិការរង យោធភូមិភាគទី៥ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងខេត្ត នាយកសាលាពលទាហានទី៥ មេបញ្ជាការកងព្រំដែន នាយ នាយរង ការិយាល័យ ចំណុះយោធភូមភាគទី៥ អាជ្ញាធរស្រុក និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សរុបចំនួន ២៣៧នាក់។
ជាលទ្ធផលនៃការបញ្ចប់វគ្គមានសិក្ខាកាម
ចំនួន ១០នាក់ ស្មើរនឹង ២០% ទទួលបាននិទ្ទេសល្អ ៣៥នាក់ ស្មើនឹង ៧០% ទទួលបាននិទ្ទេសល្អបង្គួរ និង ៥នាក់ ស្មើនឹង ១០% ទទួលបាននិទ្ទេសមធ្យម។
លោក ឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តបន្តនៅតាមបណ្ដាអង្គភាពរៀងៗខ្លួន និងបន្តផ្ដាំផ្ញើដល់ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានប្រគល់ថវិកា ចំនួន ១.៥០០.០០០រៀល ដល់វរសេនាតូចស៊ើបការណ៍ និងប្រកាសបិតវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារហ្វឹហ្វឺន និងជំនាញស៊ើបការណ៍ពិសេស នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ចាប់ពីពេលនេះតទៅ៕