**ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ ឆ្នាំទី៥ ដើម្បីត្រួតពិនិត្យជំរុញ លើកិច្ចការងារដែលក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្តសម្រេចបានក្នុងខែនីមួយៗ និងដាក់ផែនការអនុវត្តការងារបន្ត**កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រទេសទាំងពីរ**អភិបាលខេត្តតាកែវ កោតសរសើរចំពោះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំជួយថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ**ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ដ្រស្ដីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨**ទេសរដ្ឋមន្រ្តី លី ធុជ ធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកអគ្គរដ្ឋទូតកោះម៉ាសាល់ ដើម្បីស្នើសុំឱ្យកោះម៉ាសាល់ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា**ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃលើការផ្គត់ផ្គង់អង្ករ ប្រេងឥន្ធនៈ និងអាហារសុនខ សម្រាប់ឆ្នាំ២០២៤**លោក ជួន គន្ធា ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធរឿងចែកដីរដ្ឋជូនពលរដ្ឋនៅស្រុកឱរ៉ាល់**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីថ្មី**គោលដៅអេកូទេសចរណ៍ តាមព្រៃរនាម និងផ្ទៃបឹងទន្លេសាប គឺជាតំបន់គោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរទាំងជាតិ និងភ្ញៀវទេសចរបរទេសទស្សនាកម្សាន្តលើផ្ទៃទឹក និងពពួកសត្វស្លាបកម្រ**សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា**ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ”**ចក្រភព​អង់គ្លេស​នឹង​ដាក់​ឧស្សាហ​កម្ម​លើ​ការ​ដាក់​ជើង​សង្គ្រាម**មេដឹកនាំព្រឹទ្ធសភាអាមេរិក ស្តីបន្ទោសលោក Tucker Carlson ចំពោះការពន្យារពេលសាច់ប្រាក់ដល់អ៊ុយក្រែន**ក្រុមហ៊ុន Airbus បានអនុញ្ញាតឱ្យប្រើ titanium របស់រុស្ស៊ីដែលត្រូវបានហាមឃាត់**ជម្លោះអ៊ុយក្រែន ជាសំណាងសម្រាប់យោធាអាមេរិក**រុ​ស្ស៊ី​បង្កើន​ការ​ការពារ​ដែនអាកាស​**អាមេរិកនឹងវាយចិនក្នុងការធ្វើសង្គ្រាម**អ៊ុយក្រែន​វាយប្រហារ​រោងចក្រ​ប្រេង​របស់​រុស្ស៊ី**លោក Biden ប្តេជ្ញា​បន្ត​ការ​បំពាក់​អាវុធ​អ៊ុយក្រែន​ក្នុង​សប្តាហ៍​នេះ

ឧត្តមសេនីយ៍ទោ​ សោម ស៊ុន ផ្សព្វផ្សាយផែនការរំលឹកមេរៀនក្បាច់គុន របស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី​ ជូនយោធិន

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ស្ថិតនៅភូមិថ្នល់បែក​ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២៣​ បានដំណើរការផ្សព្វ ផ្សាយផែនការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី ជូនដល់យោធិនវ័យក្មេងចំនួន ៨៥នាក់ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ​ សោម ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកអនុសេនីយ៍ឯក​ ឈា ពិសិដ្ឋ នាយរងការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីផែនការនិងកម្មវិធី​ ដែលត្រូវដំណើរការ ហ្វឹកហ្វឺនរំលឹកមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងរំលឹកមេរៀនរំហាត់របៀប​ ជូនដល់នាយទា ហាន នាយទាហានរង និងពលទាហាន ក្នុងនោះក៏មានយោធិននារីមួយចំនួនផងដែរ​ ដែលត្រូវចូលរួមក្នុងការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់របៀបនៅក្នុងពេលនេះ ។

ឧត្តមសេនីយ៍ទោ​ សោម ស៊ុន បានបញ្ជាក់ជូនថា ដោយអនុវត្តតាមបទបញ្ជា និងផែនការរបស់ឯកឧត្តម​ ឧត្ត្តមសេនីយ៍ឯក​ ពៅ​ ហេង មេបញ្ជា ការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៤​ ដែលតម្រូវឲ្យគ្រប់កងឯកភាពចំណុះយោធភូមិភាគទី ៤​ ម្ចាស់ការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប ឲ្យបានជាប់ជា ប្រចាំ ដើម្បីពង្រឹងកាយសម្បទារបស់កងទ័ពរឹងមាំក្នុងពេលបំពេញភារកិច្ចតាមការចាត់តាំងបញ្ជា និងធ្វើឱ្យវិន័យលំហាត់របៀបរបស់កង យោធពលខេមរភូមិន្ទ​ កាន់តែប្រសើរឡើង។

ឧត្តមសេនីយ៍ទោ​ សោម​ ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ដែលត្រូវហ្វឹកហាត់បំប៉ន នៅពេលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការ រៀនសូត្រ និងអនុវត្តឲ្យបានមុឺងម៉ាត់តាមការ ណែនាំនិងការបង្ហាត់បង្រៀនរបស់ក្រុមគ្រូយោធាចារ្យ និងជាពិសេសអនុវត្តឱ្យបានម៉ត់ចត់បំផុតតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គហ្វឹកហ្វឺននៅក្នុងពេលរៀនសូត្រ។
នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានសំណូមពរដល់លោកគ្រូយោធាចារ្យទាំងអស់ ត្រូវបញ្ចេញឲ្យ អស់សមត្ថភាពដើម្បីបង្ហាត់បង្រៀនសិក្ខាកាមយើង ឲ្យទទួលបានលទ្ធផលល្អ ។

នាយទាហាន នាយទាហានរង និងពល ទាហាន​ ដែលជាសិក្ខាកាមវ័យក្មេងទាំងអស់បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ ទាំងការរំលឹកមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងការហ្វឹកហ្វឺនលំហាត់របៀបរយៈពេលខ្លីនេះ​ ឲ្យទទួលបានជោគជ័យ តាមផែនការ​ ដែលថ្នាក់លើបានប្រគល់ជូន ៕

អត្ថបទដែលជាប់ទាក់ទង