**អភិសន្តិបណ្ឌិត ស សុខា ស្តាប់បទបង្ហាញស្តីពី ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន នៅអាល្លឺម៉ង់**កម្ពុជា និងឡាវ បន្តពង្រឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង**ឯកឧត្តម អ៊ូច ភា អញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង**នាវាទេសចរណ៍១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ**ប្រតិភូកម្ពុជាចូលរួមសន្និសីទស្តីពី Sustainable Financing for Tiger Landscapes នៅប្រទេសប៊ូតាន**លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX**ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការទទួលចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ បម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ**ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ**ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំការងារប្រចាំខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ**សម្តេចមហាបវរធិបតី បង្ហាញអារម្មណ៍សប្បាយចិត្ដ និងរំភើបពេលមានការល្បែងប្រជាប្រិយខ្មែរច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំ**សម្តេចធិបតី៖ ក្រសួងវប្បធម៌ ត្រូវណែនាំកែលម្អ ចំពោះកំហុសឆ្គងនានារបស់សិល្បករ សិល្បការិនី ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក**គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ**អភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូស្តាប់បទបង្ហាញរបស់មន្រ្តីជាន់ខ្ពស់ នៅទីក្រុង Kempten នៃប្រទេសអាល្លឺម៉ង់**សម្តេចធិបតី៖ សិល្បករ សិល្បការិនី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា**សម្ដេចធិបតី៖ តាមរយៈស្នាដៃ និងទេពកោសល្យរបស់សិល្បករ សិល្បការិនី បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង**សម្តេចធិបតី ហ៊ុន ម៉ាណែត​ ​រំលឹក និងផ្តល់យោបល់ ៦ចំណុច ដល់សិល្បករ សិល្បការិនី ដើម្បីចូលរួមតម្រង់ទិស ​ពង្រឹងភាពជោគជ័យ

ឯកឧត្ដម ស សុខា ចូលរួមអបអរសាទរក្រុមកីឡាបាល់ទះកម្ពុជា ដែលយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ៣សិត​ទល់០

ភ្នំពេញ៖ ឯកឧត្ដម ស សុខា អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បានចូលរួមអបអរសាទរ​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ទទួលបានជ័យជម្នះ​ក្នុង​ការប្រកួតពូល A ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ ក្នុង​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យក​ឈ្នះ​លើ​ក្រុម​កីឡាបាល់ទះជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិត​ទល់០ នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែឧសភានេះឯកឧត្ដម ស សុខា បានបញ្ជាក់ថា លទ្ធផលនេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយទៀតរបស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាយើង បន្ទាប់ពីបានយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិសិង្ហបុរី កាលពីរាត្រីម្សិលមិញ ក្នុងលទ្ធផល ៣សិតទល់០ ក៏ប៉ុន្តែ​យើង​នៅ​សល់​ការ​ប្រកួត​ជា​ច្រើន​ដើម្បី​ស្វែង​រក​ឱកាស​ឡើង​ទៅ​ជុំ​បន្តៗ​ទៀត។

ក្នុង​នាម​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ឯកឧត្ដម​សូម​ថ្លែង​អំណរគុណ​ដល់​ពុកម៉ែ​ បងប្អូនទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​លើក​ទឹកចិត្ត​ដល់​កីឡាករ​យើង​នៅ​ទីលាន​ផ្ទាល់ និង​ទស្សនាតាម​ប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះដែរ ឯកឧត្ដម ស សុខា ក៏ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តនូវការគាំទ្រអត្តពលិកកម្ពុជាគ្រប់​ប្រភេទ​កីឡា​ទាំង​អស់​នៅ​តាមទីលាន និង​តាម​ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ឆ្ពោះទៅដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង។

ជាមួយគ្នានោះ ឯកឧត្ដម អនុប្រធានបានជូនពរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមកីឡាករ កីឡាការិនី គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា មានសុខភាព កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដណ្តើមបានមេដាយជូនព្រះរាជាណាចក្រកម្ពុជាកុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង