ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំប្រជុំពិនិត្យពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ក្រុមប្រឹក្សាពិគ្រោះយោបល់ និងក្រុមលេខាធិការដ្ឋានអាយប៉ា។
កិច្ចប្រជុំនេះពិនិត្យលើរបៀបវារៈរួមមាន៖ ពិនិត្យ និងពិភាក្សាលើមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ពិនិត្យសេចក្តីព្រាងលើរបាយការណ៍ របស់គណៈកម្មការរៀបចំ ជូនសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងបញ្ហាផ្សេងៗ៕