ឯកឧត្តម កែប ជុតិមា ដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពការងារសម្រាប់ត្រៀមចូលរួមមហាសន្និបាតលើកទី៤៣ នៃអន្តរសភាអាស៊ានអាយប៉ា(AIPA)
ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអនុគណៈកម្មការដើម្បីពនិត្យពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការដើម្បីធានាឲ្យកិច្ចប្រជុំមហាសន្និបាតលើកទី៤៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។
កិច្ចប្រជុំខាងលើនេះ បានធ្វើឡើង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្ដម លោក ជំទាវ និងភាគីពាក់ព័ន្ធមួយចំនួនទៀត៕