**សម្តេចតេជោ៖ ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏អាចទាញទឹក ពីព្រែកជីកនេះសម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅ**សម្តេច ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងរំដោះទឹកជំនន់នៅប៉ែកនិរតី នៃប្រទេសកម្ពុជា**សម្តេចតេជោ អំពាវនាវឲ្យឧកញ៉ា និងអ្នកឧកញ៉ា រួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឲ្យបាន ប្រសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់**សម្តេចតេជោ៖ គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់តាមវៀតណាម និងបង់ថ្លៃបន្ថែម**សម្តេចតេជោ មិនរុញឱ្យប្រជាជនកម្ពុជាស្អប់វៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា**សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ ជាមួយអ្នកណា ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ»**សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន**សម្តេចតេជោ ចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្តីពីការបន្ថែមម៉ោងធ្វើការបស់ក្រសួង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពី “ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា”**នាវាផ្ទុកយន្តហោះអាមេរិក George Washington នឹងចាកចេញទៅ Yokosuka**អាជ្ញាធរខេត្តស្ទឹងត្រែង ហាមដាច់ខាតការនេសាទ​ ប្រើឧបករណ៍ឆក់នារដូវបិទនេសាទ**គ.ជ.ប ណែនាំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យគម្រោងស្តារឡើងវិញប្រឡាយមេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តព្រៃវែង**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយកំដៅការពារបរិស្ថាន**សម្ដេចធិបតី ឲ្យត្រៀមរៀបចំការងារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ប្រមុខរាជរដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព**សម្តេចធិបតី ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ដោយកាត់បន្ថយផលប៉ះពាល់នានាអាចកើតមាន**សម្ដេចធិបតី ណែនាំឲ្យរៀបចំឯកសារ វាយតម្លៃអំពីវឌ្ឍនភាពការងារ បន្ទាប់ពីជំនួបរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីខែវិច្ឆិកាឆ្នាំ២០២៣**សម្តេចមហាបវរធិបតី សប្បាយរីករាយចំពោះពលរដ្ឋដែលនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងច្រើនកុះករក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅ

ឯកឧត្តម​ ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព នៃការរៀបចំពិធីប្រ​ណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ភ្នំពេញ៖ ឯកឧត្តម​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាថ្ងៃទី៥​ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា​ ខាងមុខនេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ​ តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត ។

បន្ទាប់ពីឯកឧត្តម​ លោកជំទាវ​ប្រធានអនុគណៈកម្មការ បានរាយការណ៍ពីវឌ្ឍនភាពការងារសម្រេចបានរបស់អនុគណៈកម្មការនីមួយៗ ឯកឧត្តមអភិបាលខេត្ត បានណែនាំជំរុញបន្ថែមដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវពិនិត្យ និងរៀបចំឡើងនូវគម្រោងចំណាយសម្រាប់ប្រើប្រាស់ក្នុងអនុគណៈកម្មការបម្រើឲ្យការរៀបចំពិធីប្រណាំងទូក និងត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ ត្រូវពិនិត្យ និងអនុវត្តឲ្យបានរួចរាល់ជាស្ថាពរមុនថ្ងៃពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក ៕

អត្ថបទដែលជាប់ទាក់ទង