**ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំការងារប្រចាំខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ**សម្តេចមហាបវរធិបតី បង្ហាញអារម្មណ៍សប្បាយចិត្ដ និងរំភើបពេលមានការល្បែងប្រជាប្រិយខ្មែរច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំ**សម្តេចធិបតី៖ ក្រសួងវប្បធម៌ ត្រូវណែនាំកែលម្អ ចំពោះកំហុសឆ្គងនានារបស់សិល្បករ សិល្បការិនី ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក**គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ**អភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូស្តាប់បទបង្ហាញរបស់មន្រ្តីជាន់ខ្ពស់ នៅទីក្រុង Kempten នៃប្រទេសអាល្លឺម៉ង់**សម្តេចធិបតី៖ សិល្បករ សិល្បការិនី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា**សម្ដេចធិបតី៖ តាមរយៈស្នាដៃ និងទេពកោសល្យរបស់សិល្បករ សិល្បការិនី បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង**សម្តេចធិបតី ហ៊ុន ម៉ាណែត​ ​រំលឹក និងផ្តល់យោបល់ ៦ចំណុច ដល់សិល្បករ សិល្បការិនី ដើម្បីចូលរួមតម្រង់ទិស ​ពង្រឹងភាពជោគជ័យ**សម្តេចធិបតី ប្រកាសគាំទ្រការយក សូត្រ និងហូលផាមួងកាត់ជាអាវធំ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសចូលកាន់តំណែងឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេបញ្ជាការអាវុធហត្ថថ្មីខេត្តស្ទឹងត្រែង ជំនួសឧត្តមសេនីយ៍ត្រី អៀវ វ៉ាន់ឌី**សម្តេចធិបតី រំលឹកដល់គ្រប់សិល្បករទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបាននូវការប្រឌិត និងការសម្តែងដែលមានលក្ខណៈមិនពិត ខណៈបរិបទនៃការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖​​ សិល្បករ សិល្បការិនី ជាគំរូ ជាតួរអង្គមានឥទ្ធិពល លើមជ្ឈដ្ឋានផ្សេងៗ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖​​ សិល្បករ សិល្បការិនី ជាគំរូ ជាតួរអង្គមានឥទ្ធិពល លើមជ្ឈដ្ឋានផ្សេងៗ**ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ**សម្តេចធិបតី លើកទឹកចិត្តដល់ សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សិល្បករកម្ពុជាគ្រប់រូប សុទ្ធតែជាឯកអគ្គរាជទូត តំណាងឲ្យវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ

ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរការរៀបចំ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូប៉ារ៉ាហ្គេមកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាហ្គេមឡាំពិកកម្ពុជា បានសម្ដែងការកោតសរសើរចំពោះការរៀបចំ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
ការកោតសរសើររបស់ឯកឧត្ដមនេះ ក្នុងឱកាសជួបជាមួយឯកឧត្តម Gibran Rakabuming Raka អភិបាលក្រុង Surakarta (Solo) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ។

ជំនួបរបស់ឯកឧត្តម ហ៊ុន ម៉ានី ជាមួយឯកឧត្តម Gibran Rakabuming Raka អភិបាលក្រុង Surakarta (Solo) ទាំងផ្លូវការ និងមិនផ្លូវការ គឺដើម្បីសិក្សាឈ្វេងយល់ពីបទពិសោធន៍នៃការរៀបចំព្រឹត្តិការណ៏នេះ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខនេះ ក្នុងនាមឯឧត្តមជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលក្រុង Surakarta (Solo) ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួបជាមួយឯកឧត្ដម និងគណៈប្រភូកីឡាកម្ពុជា ហើយឯកឧត្តមបានចាត់ទុកការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងសូឡូគឺរយៈពេលខ្លី ប៉ុន្តែព្រឹត្តការណ៍នេះ គឺអស្ចារ្យណាស់ ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លៃងអំណរអរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ី ដែលបានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា យ៉ាងកក់ក្តៅ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប២៣គ្រឿង មាស០៦គ្រឿង ប្រាក់០៨គ្រឿង និងសំរឹទ្ធ០៩គ្រឿង ។ ខណៈកម្ពុជានៅសល់៣ប្រភេទកីឡាទៀត គឺកីឡាហែលទឹក ៣វិញ្ញាសា កីឡាលើកទម្ងន់ និងបាល់បោះជិះរទេះនារី វិញ្ញាសា៥ទល់៥ នឹងត្រូវប្រកួតដណ្តើមមេដាយមាស ជាមួយក្រុមកីឡាការិនីថៃ នៅថ្ងៃទី០៥ ខែសីហានេះ វេលាម៉ោង១១:០០ ថ្ងៃត្រង់ ។

ជាមួយគ្នានេះ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡា១១ប្រភេទចូលរួមប្រកួត គឺកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៥ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា ៕

អត្ថបទដែលជាប់ទាក់ទង