**សម្តេចធិបតី៖ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានថាមពលខ្លាំង សំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកល និងសកម្មភាព ប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា**សម្តេចធិបតី ឲ្យគិតគូរពីការជ្រើសរើសនាយទាហាន និងពលទាហានឱ្យបានច្បាស់លាស់**សម្តេចធិបតី៖ នាយទាហានកម្ពុជា បច្ចុប្បន្នភាគច្រើន សុទ្ធតែអ្នកដែលចូលរួម ក្នុងកាលៈទេសៈ ដែលយើងមានសង្គ្រាម**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**សម្តេចធិបតី៖ ការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ**ឥណ្ឌាចាប់ផ្តើមបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក ខណៈដែលលោក Modi កំពុងស្វែងរកអាណត្តិទី៣ ជានាយករដ្ឋមន្ត្រី**កម្ពុជាអរគុណសាធារណរដ្ឋកូរ៉េចំពោះកិច្ចសហការយ៉ាងល្អលើវិស័យការងារ**សហរដ្ឋអាមេរិក​បាន​វេតូ​សំណើ​របស់​ប៉ាឡេស្ទីន​សម្រាប់​សមាជិកភាព​ពេញលេញ​របស់​អង្គការសហប្រជាជាតិ**សម្តេចធិបតី៖ កិច្ចការការពារជាតិ ជាកិច្ចការត្រូវធ្វើជាប់ជាប្រចាំ ហើយកងកម្លាំងជាកម្លាំងស្នូល លើកិច្ចការការពារជាតិ**សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពជាមួយសំណើសកលវិទ្យាល័យការពារជាតិ សុំបង្កើនប្រាក់កម្រៃម៉ោងបង្រៀន និងម៉ោងស្រាវជ្រាវដល់យោធាចារ្យ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បញ្ហាអសន្តិសុខ និងការបង្កហិង្សានានា ថយចុះ ៣០% បើធៀបទៅនឹងឆ្នាំមុន**មន្ត្រី​អាមេរិក​ អះអាង​ថា អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់**យានយន្តជាង ៧ម៉ឺនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**ដំណើរទស្សកិច្ចផ្លូវការនៅកម្ពុជា របស់ប្រមុខការបរទេសចិននឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ**កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង គឺលោក គិត ស៊ូឡា ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ**កម្ពុជា ក្លាយជាគោលដៅលំដាប់ទី១ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស នៅឆ្នាំនេះ ដោយនាំមុខក្រុមប្រទេស ជាទីផ្សារកំពុងរីកលូតលាស់ ៩ផ្សេងទៀត**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យថ្នាក់នាំជានាយទាហាន ពង្រឹងការធ្វើការទូតយោធា ជាមួយបណ្ដាប្រទេសនានា ដើម្បីបញ្ជៀសជម្លោះប្រដាប់អាវុធ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈចំនួន ៥ គម្រោង**ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យសាកលវិទ្យាល័យការពារជាតិ បង្កើនការ សិក្សាស្រាវជ្រាវពីយុទ្ធវិធី វិធីសាស្ត្រ និងបច្ចេកវិទ្យាពីប្រទេសនានា ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជា**ឯកឧត្តម គុណ ញឹម អញ្ជើញចូលរួមសន្និសីទអគ្គនាយកគយអាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក លើកទី២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

NATO នឹង​បង្កើត​ការិយាល័យ​ទំនាក់ទំនង​នៅក្នុង​ទីក្រុង​តូក្យូ នៃប្រទេសជប៉ុន ដើម្បីពង្រឹង​ទំនាក់ទំនង​ក្នុង​តំបន់

តូក្យូ៖ កាសែត Nikkei បានចុះផ្សាយកាលពីថ្ងៃអង្គារថា អង្គការណាតូនឹងបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូក្នុងឆ្នាំ ២០២៤ ហើយប្រើប្រាស់វាជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។

កាលពីខែឧសភា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំសហរដ្ឋអាមេរិកបានឲ្យដឹងថា សម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិកកំពុងរៀបចំផែនការការិយាល័យទីក្រុងតូក្យូ ដែលជាកន្លែងដំបូងគេនៅអាស៊ី ដើម្បីសម្រួលការពិគ្រោះយោបល់ក្នុងតំបន់ ប៉ុន្តែប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំទាស់នឹងផែនការនេះ។

នៅពេលនោះ ប្រទេសចិនបានឲ្យដឹងថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍អ្វីដែលគេហៅថា “ការប្រឈមមុខដាក់គ្នាជាក្រុម” ដោយជំរុញឱ្យប្រទេសជប៉ុន ប្រុងប្រយ័ត្នបន្ថែមលើបញ្ហាសន្តិសុខយោធា ដោយសារប្រវត្តិសាស្រ្តនៃការឈ្លានពានរបស់ខ្លួន។

កាសែត Nikkei បានឲ្យដឹងថា NATO នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូធំៗចំនួនបួនរបស់ខ្លួននៅប៉ាស៊ីហ្វិក ដោយរៀបចំឯកសារកិច្ចសហប្រតិបត្តិការពីរផ្លូវជាមួយនីមួយៗ ដើម្បីបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការលើបញ្ហាដូចជា សន្តិសុខតាមអ៊ីនធឺណិត និងលំហ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីខែមករា ប្រធានអង្គការណាតូលោក Jens Stoltenberg បានសន្យាជាមួយនាយករដ្ឋមន្រ្តីលោក Fumio Kishida ក្នុងការពង្រឹងទំនាក់ទំនងក្នុងការប្រឈមមុខនឹងបញ្ហាសន្តិសុខ ជាប្រវត្តិសាស្ត្រ ដោយលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងអំណាចយោធាដែលកំពុងកើនឡើងរបស់ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​និង​ពាណិជ្ជកម្ម​បានឲ្យដឹង​ថា​៖ ​ប្រទេស​អូស្ត្រាលី​នឹង​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត​លើ​ការ​រៀបចំ​ភាព​ជា​ដៃគូ​ក្នុង​ពេល​កំណត់។

អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដៃគូណាតូទាំងអស់កំពុងផ្លាស់ប្តូរទៅកាន់ដំណើរការកម្មវិធីភាពជាដៃគូដែលតម្រូវតាមបុគ្គលថ្មី នៅពេលដែលការរៀបចំភាពជាដៃគូដែលមានស្រាប់របស់ពួកគេត្រូវកំណត់សម្រាប់ការបន្ត។

អូស្ដ្រាលីស្ថិតក្នុងចំណោមដៃគូចំនួន ៥ ដែលមិនមែនជាសមាជិកណាតូ ប៉ុន្តែបានបង្កើនឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដូចជាការបណ្តុះបណ្តាល និងការចែករំលែកព័ត៌មាន ដើម្បីរៀបចំសម្រាប់ការគ្រប់គ្រងវិបត្តិនាពេលអនាគត។

កាលពីខែមុន លោក Kishida បានឲ្យដឹងថា ប្រទេសជប៉ុនមិនមានគម្រោងចូលរួមជាមួយអង្គការណាតូក្នុងនាមសមាជិក ឬរដ្ឋពាក់កណ្តាលសមាជិកនោះទេ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នៅពេលលោកកំពុងរៀបចំខ្លួនដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្នុងប្រទេសលីទុយអានីក្នុងខែកក្កដា។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនមិនមានការអត្ថាធិប្បាយទេ នៅពេលសួរអំពីរបាយការណ៍នេះ។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

អត្ថបទដែលជាប់ទាក់ទង